Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមពិធីកាន់វេនបិណ្ឌទី១៣ នៅវត្តប្រាសាទឥន្រ្ទា ហៅវត្តគោកប៉ាទ្រី ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

   ថ្ងៃទី 7 ខែតុសា ឆ្នាំ2024

នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុលា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមពិធីកាន់វេនបិណ្ឌទី១៣ នៅវត្តប្រាសាទឥន្រ្ទា ហៅវត្តគោកប៉ាទ្រី ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដោយបានប្រគេននូវចតុបច្ច័យ រួមមាន អង្ករ ៥០គីឡូក្រាម, មី ២កេះ, ទឹកក្រូច ២កេះ, ទឹកសុទ្ធ ១កេះ, ទឹកដោះគោះឆៅ២ឡូ និងថវិកាមួយចំនួន ដល់ព្រះចៅអធិការវត្ត ដើម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានទូលសុំព្រះសង្ឃជួយចូលរួមការពារ និងជួយផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ ដោយត្រូវបន្តរួមគ្នាអនុវត្តឱ្យបានជាប្រចាំ ៣ការពារ និង ៣កុំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវរៀនរស់តាមបែបគន្លងថី្ម ដើម្បីចូលរួមកសាងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញឲ្យបានឆាប់រហ័សនាពេលដ៏ខ្លីខាងមុខនេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី