Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំផ្គាំ និង ឃុំ សារង្គ ស្ថិតនៅគេហដ្ឋានលោកមេឃុំសារង្គ ស្រុក ស្វាយចេក ខេត្ត បន្ទាយ មានជ័យ

   ថ្ងៃទី 4 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃទី0១ ខែ តុលា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការ គណៈកម្មការ ទី ៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី ៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំផ្គាំ និង ឃុំ សារង្គ ស្ថិតនៅគេហដ្ឋានលោកមេឃុំសារង្គ ស្រុក ស្វាយចេក ខេត្ត បន្ទាយ មានជ័យ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ឃុំរួច ឯកឧត្តម បានថ្លែងកោតសរសើរដល់ការដឹកនាំរបស់មេឃុំ ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ចមូលដ្ឋាន បានធ្វើឱ្យឃុំមានការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់។ ទោះបីជានៅមានបញ្ហាប្រឈមខ្លះៗ អាជ្ញាធរត្រូវបន្តរួមគ្នាដោះស្រាយ ពិសេសត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបង្កើនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំ មានសុវត្ថិភាពអនុវត្តឱ្យបានម៉ឺងម៉ាត់ បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គឦហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ក្នុងនេះឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវម៉ាស់ ចំនួន២ ០០០ម៉ាស់ ដបបាញ់ ចំនួន៦ អាល់កុល ចំនួន៣កាន និងអ្នកចូលរួមម្នាក់ៗ ទទួលបានសៀវភៅ០១ក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី