Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីជាមេភូមិ និងក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីជាមេភូមិ និងក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន និងការងារត្រៀមចាក់វ៉ាក់សាំងជូនដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលត្រូវចាប់ផ្តើមចាក់ពីថ្ងៃទី១៧ ខែកញ្ញា នេះតទៅ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សារួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ផលលំបាករបស់ប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុខុសគ្នាៗ និងការបើកដំណើរការសាលារៀនឡើងវិញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែពីមុខយើងជាដរាប ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹងចំពោះទីកន្លែងដែលមានការជួបជុំគ្នាដូចជា សាលារៀន វត្តអារ៉ាម ទីផ្សារ ភោជនីយដ្ឋានជាដើម និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-បំពេញភារកិច្ចជាសារវ័ន្ទរបស់រដ្ឋបាលឱ្យបានត្រឹមត្រូវ ៥-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៦-គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធិផលដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី