នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ ក្រុមប្រឹក្សាឃុំត្រពាំងប្រាសាទ និងប្រធានភូមិទាំង១៨ ព្រមទាំងយុវជនស្រុក ឃុំ ភូមិ សរុបចំនួន៥៥អ្នក ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ។ ក្រោយពីបានស្តាប់របាយការណ៍ឃុំរួច ឯកឧត្តម នៅ សំ បានថ្លែងអំណរគុណ និងលើកសរសើរចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការផ្តល់សេវាជូនប្រជាជនបានល្អ ធានាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសការបំផុសឱ្យប្រជាជន និងកុមារពីអាយុ ១២ឆ្នាំ ដល់ក្រោម១៨ ទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបន្តនូវសកម្មភាពធ្វើល្អនេះឱ្យបានជារៀងរហូត និងជាប្រចាំ។ ម្យ៉ាងទៀតត្រូវបន្តអប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងពេលនោះ ឯកឧត្តម បានឧបត្ថម្ភនូវថវិកា ចំនួន៦០ម៉ឺនរៀលជូនសាលាឃុំផងដែរ។