Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2025

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១បានអញ្ជើញចូលរួម ប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីការខិតខំរួមសហការគ្នាប្រមូលសំណាកធ្វើ test rapide ជូនមាតា បិតា អាណាព្យាបាល និងចៅៗជាសិស្សថ្នាក់ទី៩ និងទី១២ បានចូលរៀននៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះ ដោយធានាបានសុខសុវត្ថិភាពស្របតាមវិធានការសុខាភិបាល និងនិយាមគរុកោសល្យផង។ ដោយសេចក្តីគោរព ពេញចិត្ត លើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានខិតខំតាមគ្រប់មធ្យោបាយក្នុងការពុះពារប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩ សូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តសហការជាមួយអជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តវិធានការ ៣កុំ
និង៣ការពារ ឱ្យបានគ្រប់ៗគ្នា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី