នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៤ និងលោកជំទាវ ព្រមទាំងចៅ បាននាំយកចង្ហាន់ ភេសជ្ជៈ ម៉ាស់ និងថវិកាមួយចំនួនទៅប្រគេនព្រះគ្រូព្រះចៅអធិការវត្ត ដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តព្រះព្រហ្មរតន៍ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមបានទូលព្រះចៅអធិការ សូមឱ្យព្រះអង្គជួយផ្សព្វផ្សាយដល់ភិក្ខុសង្ឃ អាចារ្យ គណៈកម្មការ យាយជី តាជី ទាំងអស់ឱ្យអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗ ជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មី។