Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ និងប្រធានភូមិ សរុបចំនួន២០នាក់

   ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2024

នៅសាលប្រជុំសាលាឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកអភិបាលស្រុកត្រពាំងប្រសាទ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ និងប្រធានភូមិ សរុបចំនួន២០នាក់ ដើម្បីស្វែងយល់ពីការងារដឹកនាំគ្រប់គ្រង ការរីកចម្រើន និងបញ្ហាប្រឈមនានា។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម បានកោតសរសើរនូវភាពឈ្លាសវៃចំពោះការងារដឹកនាំគ្រប់គ្រងការងារ ពិសេសការទប់ស្កាត់មិនឱ្យមានឆ្លងជំងឺកូវីដ-១៩ និងសុំបន្តអប់រំប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តការណែនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងត្រូវចេះរៀនរស់តាមបែបគន្លងថ្មី។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្តម្ភជូនដល់សមាជិកអង្គប្រជុំម្នាក់ៗ ទទួលបាន ម៉ាស់១០ និងថវិកា ចំនួន២មុឺនរៀល និងបានឧប្តម្ភជូនម៉ាស់ ចំនួន៥០០ ជូនលោកមេឃុំ និងជូនម៉ាស់ ចំនួន១ពាន់ ម៉ាស់ ដល់ស្រុកត្រពាំងប្រាសាទផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី