Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំត្រពាំប្រាសាទ សរុបចំនួន៥០នាក់

   ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ2024

សាលប្រជុំសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំត្រពាំប្រាសាទ សរុបចំនួន៥០នាក់ ដើម្បីស្វែងយល់ពីការងារបំរើសេវាជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំមានសុវត្ថិភាព និងការចាក់វ៉ាក់សំាងការពារកូវីដ-១៩។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសការងារភូមិ ឃុំ មានសុវត្តិភាព និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានយ៉ាងល្អស្របតាមផែនការកំណត់ និងសំណូមពរសុំឱ្យបន្តអនុវត្តនូវអំពើល្អ ដើម្បីទទួលបានការគាំទ្រជឿរទុកចិត្តពីប្រជាពលរដ្ឋ និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូនសមាជិកអង្គប្រជុំម្នាក់ៗ ទទួលបានម៉ាស់ ចំនួន១០ និងថវិកា ចំនួន២មុឺនរៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី