នៅព្រឹកថ្ងៃព្រហស្បត៍ ទី១២ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទថ្មី និងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ព្រមទាំងបានសំណូមពរសូមឱ្យបន្តរួមសហការគ្នាផ្លាស់ប្តូរឥរិយាបថរស់នៅតាមគន្លងបរិបទថ្មី ជាពិសេសលើការងារចាក់វ៉ាក់សាំងឲ្យក្មេងៗអាយុ១២ ដល់១៧ឆ្នាំ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច និងបានជួយឧបត្ថម្ភ អង្ករ៤០គីឡូ កន្សែងពោះគោ ២៤កន្សែង ថវិកាទិញអាល់កុល៣០លីត្រ និងថវិការប្រចាំខែសម្រាប់ផ្គត់ផ្គង់សមាគមមនុស្សចាស់ផងដែរ។