នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនស្រី បាននាំយកចង្ហាន់ និងបរិក្ខាមួយចំនួនមាន អង្ករ ១ការ៉ុង, ទឺកសុទ្ធ ២កេះ, ទីកផ្លែឈើ ១កេះ, ព្រមទាំងថវិកាចំនួនមួយចំនួន ទៅប្រគេនព្រសង្ឃគង់នៅវត្ត ព្រះព្រហ្មរតន៍ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជួយទំនុកបម្រុងចង្ហាន់ព្រះសង្ឃក្នុងកាលទេសៈ ដែលក្នុងតំបន់ត្រូវបឹទខ្ទប់ការពារការឆ្លងជំងឺកូវីដ-១៩។ ក្នុងឱកាសនោះឯកឧត្តម បានទូលសូមព្រះសង្ឃត្រូវខិតខំជួយចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។