Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន និងលោកជំទាវ ព្រមទាំងកូនចៅ បាន​អញ្ជើញ​នាំយក​ទៀន​ព្រះវស្សា អមដោយទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រៃដង្ហើម

   ថ្ងៃទី 21 ខែកក្កដា ឆ្នាំ2024

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញនាំយកទៀនព្រះវស្សា ១គូ អមដោយទេយ្យទានរួមមាន : អង្ករ ១ការុង, ទឹកសុទ្ធ ២កេះ, ទឹកក្រូច ១កេះ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ម៉ាស់ ៥០០ម៉ាស់ និងថវិកាមួយចំនួន ព្រមទាំងចង្ហាន់ផងដែរ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលពេលនេះកំពុងមានការខ្វះខាតក្នុងពេលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលគួរឱ្យបារម្ភ។ នាពេលនោះ ឯកឧត្តម បានទូលព្រះសង្ឃ និងជម្រាបជូនលោកអាចារ្យ គណកម្មការវត្តសុំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រោះថាសព្វថ្ងៃ មេរោគកូវីដ-១៩ ដែលបំលែងថ្មី មានសភាពកាចសាហាវ និងឆ្លងលឿនរហ័សបំផុត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី