នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ១គូ និងទេយ្យទានរួមមាន អង្ករ ១០០Kg ទឹកសុទ្ធ ២កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ កាកាវ ២កែវ ទឹកក្រូច ១កេះ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ព្រះសង្ឃេរៀបចំក្នុងកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា និងជួយផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃដែលកំពុងខ្វះខាតក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងខេត្តនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះ ឯកឧត្តមបានទូលសូមព្រះសង្ឃបន្តចូលរួមអនុវត្តតាមការណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ និងក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីជំងឺដ៏គ្រោះថ្នាក់នេះ។