នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលផ្តល់កម្លាំងចិត្តដល់ក្រុមការងារត្រួតពិនិត្យកំដៅអ្នកដំណើរឆ្លងកាត់ខេត្ត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមគោលដៅចំនួនពីរ ដែលមានព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវ ទឹកសុទ្ធ មី អាលកុល និងថវិកាមួយចំនួនផងដែរ។