Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 13 ខែកក្កដា ឆ្នាំ2024

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង១៤:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្ដាប់ធ្នាប់និងការចូលរួមការពារ និងណែនាំប្រជាជនក្នុងឃុំឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិសេសចំណុចល្អក្នុងឃុំ គឺក្នុងឃុំនេះទាំងមូលពុំទាន់មានអ្នកកើត ឬឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។ ជាមួយនោះឯកឧត្តម បានផ្តាំផ្ញើឱ្យបន្តខិតខំពង្រឹងការអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល រហូតដល់ជម្ងឺនេះរលាយសាបសូន្យពីប្រទេសយើង។ ជាមួយនោះ ឯកឧត្តមបានឧបត្ថម្ភជូនក្នុងម្នាក់អាល់កុលដបតូច១ដប និងថវិកា២ម៉ឺនរៀល និងជួយការសាងសង់សំណង់ឃុំ ចំនួន១លានរៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី