ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភាប្រើភាសាបារាំង ======= នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បើពិនិត្យឯកសារសម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភាប្រើភាសាបារាំង នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។