Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និងសាក​សួរ​សុខ​ទុក្ខ​​បង​ប្អូន​ប្រជា​ពលរដ្ឋ មាន​ជីវភាព​ខ្វះ​ខាត ចំនួន១៥០គ្រួសារ រស់​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត

   ថ្ងៃទី 16 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក អុិន ជំនោរ នាយកអង្កការ កម្ពុជានៃក្ដីសង្ឃឹមបានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើ និងថ្លែងអំណរគុណដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ_១៩ និងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមជាដាច់ខាតទាំងអស់គ្នាក្នុងការគោរពឱ្យបាននូវវិធានការ ៣ការពារនិង៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោក បរិភោគ រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុីអុីវ ១ យួរ ទឹកត្រី ១ យួរ និងសាប៊ូ ២ដុំផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី