Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកម៉ាឡៃ

   ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2024

ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
…………………………………………
ព្រឹកថ្ងៃអង្គារ៍ ទី៨ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការធ្វើបច្ចុប្ប្ន្នភាព និងការប្តេជ្ញាចិត្តរបស់មូលដ្ឋានស្រុក ម៉ាឡៃ ឃុំ ភូមិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក ឃុំ និងមេភូមិផងដែរ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តដាក់ឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដោយប្រក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការទាក់ទាញទឹកចិត្តប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរ។ បន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី