ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយការងារសំខាន់ៗ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២
ថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024
សាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
…………………………………………………..
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម នៅ សំ តំណាងរាស្ត្រ មណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយការងារសំខាន់ៗ ដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភឆពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គឹម ប៊ុនថាន សមាសភាពចូលរួមនាពេលនោះមាន ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងក្រុមប្រឹក្សាស្រុក ឃុំ និងមេភូមិផងដែរ។ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើជូនអង្គពិធីដូចខាងក្រោម ៖
១-ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែល្អ
២-សុំឱ្យមន្រ្តីគ្រប់ថ្នាក់ទាំងអស់ត្រៀមលក្ខណៈចូលរួម និងជួយណែនាំប្រជាពលរដ្ឋឱ្យមានឯកសារសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ នៅឆ្នាំ២០២២ ខាងមុខនេះ
៣-ត្រូវបន្តធ្វើអំពើល្អឱ្យបានជាប្រចាំ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ
៤-ត្រូវប្រុងប្រយ័ត្នជានិច្ច ការពារកុំឱ្យជំងឺកូវីដ-១៩ ឆ្លងមកដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងឱ្យសោះ ដោយត្រូវចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាល។