ថ្ងៃព្រហស្បត៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីរសៀល ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងគណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំឧបត្ថម្ភអំណោយប្រកបដោយព្រហ្មវិហារធម៌ នៃក្តីអាណិតស្រឡាញ់របស់កាកបាតក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ សូមលើកទឹកចិត្តបងប្អូនទាំងអស់បន្តចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ស្របតាមផែនការដែលបានកំណត់ ។