នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តន នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ចើញចុះទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីជួបប្រជុំការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក រួមមានលោកអភិបាលស្រុក អភិបាលស្រុករង លោកមេឃុំគ្រប់ឃុំ និងមន្រ្តីសាលាស្រុក លើបញ្ហាមួយចំនួនដូចជា ៖ ១-ការងារពង្រឹងសន្តិសុខ សុវត្ថិភាពភូមិ-ឃុំ ២-ការងារផ្តល់សេវាសារធារណៈជូនប្រជាពលរដ្ឋ ៣-ការងារជំរុញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ឆ្នាំ និង ៤-ការប្រុងប្រយត័្នការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។ នាឱ្យកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ហើយទទួលបានលទ្ធផលល្អ និងសូមបន្តកិច្ចការនេះឱ្យបានកាន់តែប្រសើរថែមទៀតលើការងារផ្តល់សេវាធារណៈ ការងារភូមិ-ឃុំមានសុវត្ថិភាព ពិសេសបន្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានជាប្រចាំដើម្បីសេក្តីសុខខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង។