Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​នាំ​យក​នូវ​​សម្ភារៈ​​មួយ​​ចំនួន ជូន​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ

   ថ្ងៃទី 9 ខែឧសភា ឆ្នាំ2024

ស្ថិតនៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បាននាំយកនូវសម្ភារៈមួយចំនួនមានដូចជា ៖ អង្ករ មួយតោន, អាល់កុល ពីរកាន, ម៉ាស់ ពីរពាន់ម៉ាស់, ទឹកត្រី ដប់ប្រាំកេះ និងទឹកស៊ីអ៊ីវ សាមសិបយួរ ជូនគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមវត្តមានរបស់ឯកឧត្តម ឌី រ៉ាដូ អភិបាលខេត្តរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មកចូលរួមទទួល ជាមួយនិងមន្ត្រីសាលាខេត្តមួយចំនួនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើសុំឱ្យបន្តការខិតខំចូលរួមការពារឱ្យបានកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនយើង ប្រជាជនយើងនៅក្នុងសហគមន៍យើងក្នុងទូទាំងខេត្ត ដោយអនុវត្តឱ្យបាននូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី