Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន ​បាន​​អញ្ជើញ​ចូល​រួម​ប្រជុំ​ក្រុម​ប្រឹក្សា និង​អភិបាល ​ដើម្បី​ស្តាប់​របាយ​ការណ៍​ស្តីពី វឌ្ឍនភាព​ការងារ​ខែមេសា ឆ្នាំ​២០២១ និង​ទិស​ដៅ​ការងារ​បន្ត

   ថ្ងៃទី 3 ខែឧសភា ឆ្នាំ2024

ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សា និងអភិបាល ដើម្បីស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារខែមេសា ឆ្នាំ២០២១ និងទិសដៅការងារបន្ត របស់រដ្ឋបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម នៅ សំ បានធ្វើការបូកសរុប និងឯកភាពលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក និងទិសដៅការងារបនុ្ត និងបានថ្លែងកោតសរសើរ លើកចិត្តទឹក ព្រមទាំងបានលើកពីសភាពការណ៍ថ្មីៗ របស់រាជរដ្ឋាភិបាល ពិសេសការចូលរួបទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដើម្បីបិទបញ្ចប់សហគមន៍ ២០កុម្ភៈ និងបន្តអនុវត្តវិធានការ ៣កាពារ ៣កុំ និង២ចូលរួម ព្រមទាំងធ្វើការផ្លាស់ប្តូររបៀបរស់តាមបែបកន្លងថ្មី។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី