ព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក និងសង្កាត់កំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលដែលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់រហ័ស និងជាអតិបរមា។ ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារាចរណែនាំ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល យកចិត្កទុកដាក់គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសហគមន៍យើង។ បន្ថែមលើនេះ បន្តអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភនូវមី ត្រីខ និងថវិកាមួយចំនួនផងដែរ៕