ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ថ្ងៃទី 21 ខែមីនា ឆ្នាំ2024
ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងឈានទៅការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថមថវិកាមួយចំនួនផងដែរ។