នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅជួបលោកគ្រូ អ្នកគ្រូ និងគណៈកម្មការកសាងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល ដើម្បីពិភាក្សាក្នុងការអញ្ជើញភ្ញៀវកិត្តិយស និងគណៈអធិបតី ពិសេសមានគំរោងអញ្ជើញឯកឧត្តមអភិបាលខេត្តសៀមរាប ជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូរ នៅក្នុងខែឧសភាឆ្នាំ២០២១ខាងមុខនេះ។ ក្នុងពេលនោះឯកឧត្តម បានជំរាបជូនដល់លោកគ្រូអ្នកគ្រូឱ្យមានការប្រុងប្រយ័ត្នជាប្រចាំដោយអនុវត្តឱ្យបានជាប្រចាំនូវ « ៣កុំ និង ៣ការពារ » កុំឱ្យមេរោគCOVID-19 កើត និងឆ្លងដល់ខ្លួនយើង សហគមន៍យើងបានឱ្យសោះនិងបានឧបត្ថម្ភជូនសាលាអនុវិទ្យាល័យ ក្របីរៀលនូវអាលកុល ចំនួន៣០លីត្រ និងម៉ាស់ចំនួន៥០០ម៉ាស់ ដោយឡែកសាលាបឋមសិក្សាក្របីរៀល នូវម៉ាស់ចំនួន៥០០ និងអាល់កុល ចំនួន៣០លីត្រ ផងដែរ ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។