Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បាន​អញ្ជើញ​ចូល​រួម​អនុវត្ត​តាម​ការណែនាំ​ថ្មី​បន្ថែម​ការ​ប្រើ​ប្រព័ន្ធ QR Code រួម​ជាមួយ​វិធានការ ៣ការពារ ​និង៣កុំ ​ក្នុង​ការ​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ខណ្ឌ និង​កង​កម្លាំង​សមត្ថកិច្ច​គ្រប់​គោល​ដៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក

   ថ្ងៃទី 2 ខែមីនា ឆ្នាំ2024

ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាព្រឹកថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចូលរួមអនុវត្តតាមការណែនាំថ្មីបន្ថែមការប្រើប្រព័ន្ធ QR Code រួមជាមួយវិធានការ ៣ការពារ និង៣កុំ ក្នុងការប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌ និងកងកម្លាំងសមត្ថកិច្ចគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលបានខិតខំម្ចាស់ការគ្រប់គ្រងស្ថានភាពសហគមន៍២០កុម្ភៈ ដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវបានទាន់ពេលប្រកបដោយសុវត្ថិភាព។ ដោយសេចក្តីគោរពនិងកោតសរសើរលើកកម្លាំងចិត្តក្នុងសកម្មភាពខាងលើ អង្គប្រជុំសម្រេចបន្តបេសកកម្មការពារអាយុជីវិត
និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺត្រូវស្ថិតនៅជាចំណុចទទួលខុសត្រូវខ្ពស់ រហូតដល់បានទទួលការណែនាំថ្មី ស្ថិតនៅសាលប្រជុំសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី