នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងចៅស្រី បាននាំយកនូវបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តខាងជើង ក្នុងបរិវេណប្រាសាទអង្គរវត្គ ដើម្បីជួយឧបត្ថម្ភកង្វះខាតបច័្ចយធ្វើចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃដែលបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន៦០អង្គ ក្នុងពេលមានជម្ងឺCOVID-19 នេះ និងទូលសូមព្រះសង្ឃគ្រប់ព្រះអង្គខិតខំរក្សាឱ្យបាននូវ « ៣ កុំ និង ៣ការពារ» ដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានណែនាំ។