Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​ផ្សព្វ​ផ្សាយ​របាយការណ៍ ស្ដីពី​សភាព​ការណ៍​ទូទៅ​ឆ្នាំ២០២០ និង​ទិស​ដៅ​ត្រូវ​អនុវត្ត​បន្ត​ឆ្នាំ២០២១

   ថ្ងៃទី 1 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា ស្ថិតនៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាជ័យ បានមានប្រសាសន៍ណែនាំសង្កត់ធ្ងន់បញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសជម្ងឺ កូវិដ-១៩ ត្រូវចូលរួមដាច់ខាតទាំងអស់គ្នាក្នុងការគោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំជានិច្ច (ការពារ ៣ និងកុំ ៣ )។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភចុងបញ្ចប់បានជូនសារ៉ុងមួយ និងមួកមួយផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី