Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​ផ្សព្វ​ផ្សាយ​របាយ​ការណ៍ ស្ដីពី​សភាព​ការណ៍​ទូទៅ​ឆ្នាំ២០២០ និង​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត

   ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្ត ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា។ ជាមួយនេះ ក៏បានណែនាំដោយសង្កត់ធ្ងន់បញ្ហាជំងឺកូវិដ-១៩ ត្រូវចូលរួមដាច់ខាតទាំងអស់គ្នាក្នុងការគោរពឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នាឱកាសនោះ បានឧបត្ថម្ភនូវសារ៉ុងមួយ និងមួកមួយ ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី