ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកប្រធានសមាគមមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ បានជួបជាមួយលោកពុក អ្នកម៉ែ ដែលមានជីវភាពលំបាកខ្វះខាតជាក់ស្តែងនៅភូមិ៣ និងភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានឧបត្ថម្ភអង្ករ ចំនួន៤០គីឡូ ក្រម៉ា១០ សាប៊ូ ចំនួន៨ដុំ ម៉ាស់ ចំនួន៤០ម៉ាស់ ថវិការ ចំនួន៨ម៉ឺនរៀល និងបានសំណូមពរមេត្តារួមគ្នាខិតខំថែរក្សាសុខភាពផ្ទាល់ខ្លួន ក្នុងក្រុមគ្រួសារឱ្យបានម៉ឹងម៉ាត់ ជាពិសេសនាបច្ចុប្បន្ននេះ បើពុំចាំបាច់ទេសូមនៅថែទាំការពារខ្លួនតាមផ្ទះ។