Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បាន​អញ្ជើញ​ចូល​រួម​ជាមួយ​ក្រុម​ប្រឹក្សា​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024

ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារ ស្តីពីលក្ខណៈសម្បត្តិទាំង៧ ចំណុច នៃគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជូនលោកមេភូមិទាំង១៣ និងរួមសហការគ្នាអនុវត្តជាក់ស្តែងក្នុងការឧបត្ថម្ភថវិកាគាំទ្រសមាគមមនុស្សចាស់ ព្រមទាំងបន្តចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចំនួន២គ្រួសារ មានការខ្វះខាតជាក់ស្តែង ដោយបានឧបត្ថម្ភជូន អង្ករ៤០គីឡូ កន្សែងពោះគោ២ សាប៊ូ៨ដុំ និងថវិការចំនួន ៨ម៉ឺនរៀល។ ជាគ្នានោះ ឯកឧត្តមក៏បានក្រើនរំលឹក ត្រូវបន្តគោរពអនុវត្តឱ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី