Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី២ និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ជាតិ​របស់​សមាគម​ជាតិ​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត

   ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024

ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានអ្នកចូលរួមសរុបចំនួន១៧៦នាក់ កិច្ចប្រជុំបានគោរព និងអនុវត្តដោយប្រុងប្រយ័ត្នបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល បានស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងាររបស់ខ្លួនស្របតាមផែនការយុទ្ធសាស្ត្ររយៈពល៥ឆ្នាំ ក៏ដូចជាកាខិតខំពុះពារលើការលំបាក និងបញ្ហាប្រឈមនានា (ពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩) និងបានអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាការទាំង៣ និងផែនការសកម្មភាពយុទ្ធសាស្ត្រទាំង៨ ដើម្បីបន្តបង្កើនការការអភិវឌ្ឍសមត្ថភាពស្ថាប័ន ស្វែងរកការគាំទ្រ បង្កើនទំនាក់ទំនងសាធារណៈ ការងារអភិបាលកិច្ចល្អ គណនេយ្យភាព សង្គមជូនបងប្អូនប្រជាពលរដ្ឋ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី