Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង៦ នៃ​ស្រុក​ត្រពាំងប្រាសាទ

   ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ2024

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម នៅ សំ ឯកឧត្តម ប៊ូ សាខន និងឯកឧត្តម លួន អាន បានអញ្ជើញចុះជួបក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុកត្រពាំងប្រាសាទ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការចម្រើនថ្មីៗ បញ្ហាប្រឈម ការងារផ្តល់សេវាសាធារណៈ និងបានសំណូមពរ២ចំណុច ១-សូមអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យដីរបស់បងប្អូនប្រជាពលរដ្ឋដែលពាក់ពន្ធនឹងដីតំបន់ការពារគូលេនព្រហ្មទេព និង២-ភូមិឧបសម្ព័ន្ធ ដែលមកដល់ពេលនេះមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយ។ ជាមួយនោះ ឯកឧត្តម បានផ្តល់នូវអនុសាសន៍មួយចំនួន និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អ ហើយបានជម្រាបជូនអំពីមុខងារសំខាន់ទាំង៣ របស់ព្រឹទ្ធសភា ភារៈកិច្ចសំខាន់បំផុត២ របស់ក្រុមប្រឹក្សាឃុំត្រូវអនុវត្តគឺ ១-មុខងារផ្ទាល់ខ្លួន ២-មុខងារជាភ្នាក់ងារ ភាពជាអ្នកដឹកនាំល្អ និងអំពីការកែសំរួលគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព។ នាឱកាសនោះ បានឧបត្ថម្ភជូននូវ អាល់កុល ម៉ាស់ និងថិកាមួយចំនួន ជូនដល់អ្នកចូលរួម ចំនួន៣៦នាក់ ដោយឡែកម៉ាស់ ចំនួន១.០០០ម៉ាស់ ផ្តល់ជូនរដ្ឋបាលស្រុកផងដែរ។ស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី