Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​សង្កាត់​ស្នោរ

   ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ2024

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ស្នោរ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព និងការងារបម្រើសេវាសាធាសារណៈជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការគ្រប់គ្រង ថែរក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការងារភូមិ-សង្កាត់មានសុវត្ថិភាព ការងារអភិបាលកិច្ចល្អ និងបានផ្តាំផ្ញើឱ្យបន្តផ្សព្វផ្សាយ អប់រំការរស់នៅតាមបែបគន្លងថ្មីក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ តាមសហគមន៍ ពិសេសត្រូវរួមសហការគ្នាអនុវត្តតាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ស្ថិតនៅសាលាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះបានឧបត្ថមថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី