ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ទឹកល្អក់ទី២ ដោយទទួលបានព័ត៌មានពីការខិតខំក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ការងារភូមិ សង្កាត់មានសុវត្ថិភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមផែនការការងារជាអាទិភាព ដែលបានកំណត់ក្នុងទិសដៅ ភារៈកិច្ចសម្រាប់ការងារខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅសាលាសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។