ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំក្រុមសភាជាតិ កម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើភាសាបារាំង ======= នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០ នាទី នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃក្រុមសភាជាតិកម្ពុជា-APF បានដឹកនាំគណ:ប្រតិភូក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើភាសាបារាំង(APF) ក្រោមអធិបតីភាពលោក Christian LEVRAT ប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក៕