នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែករំលែកបទពិសោធន៍ក្នុងវគ្គតម្រង់ទិសរបស់សកលវិទ្យាល័យជាតិមានជ័យ ក្រោមប្រធានបទ ភាពជាអ្នកដឹកនាំដល់សិស្សនិស្សិត អមដំណើរដោយ ឯកឧត្តម ស្រេង សុផល ឯកឧត្តម អេង ប៊ុនឆាយ និងឯកឧត្តម វ៉ុត នីវត្ត សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសកលវិទ្យាល័យជាតិមានជ័យ។