Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​ឃ្មួញ ស្ថិត​ក្នុង​សាលា​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ

   ថ្ងៃទី 24 ខែមករា ឆ្នាំ2024

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃ្មួញ ស្ថិតក្នុងសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្តល់សេវាសាធាសារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវបំផុត។ ឯកឧត្តមក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តទាំងអស់គ្នាត្រូវបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មីក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារ និងតាមសហគមន៍ពិសេសត្រូវរួមសហការគ្នាអនុវត្តតាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី