ថ្ងៃព្រហស្បត៍ ទី១៤ ខែមករាឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌកំបូល រាជធានីភ្នំពេញ ឆ្លងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការបែងចែកភារកិច្ចឲ្យមន្ត្រីរាជការ ការងារបម្រើសេវាសាធាសារណៈជូនបងប្អូន ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវបំផុត។ ឯកឧត្តមប្រធានបានសម្តែងនូវការពេញចិត្ត និងកោតសរសើរ លើសកម្មភាពការងារជាក់ស្តែងរបស់ខណ្ឌកំបូល គឺផ្អែកលើកត្តា អំណោយផលនៃស្ថានភាពភូមិសាស្ត្រ និងស្មារតីចេះចាត់ចែង បំពេញការងារបានយ៉ាងរស់រវើក គឺពិតជាបានផ្តល់នូវក្តីសង្ឃឹមដល់ការដឹកនាំនៅមូលដ្ឋានបានកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើលើកទឹកចិត្តទាំងអស់គ្នាត្រូវបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មីក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារ និងតាមសហគមន៍ ពិសេសត្រូវរួមសហការគ្នា អនុវត្តតាមការណែនាំថ្មី របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ ។