ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៤:៣០នាទី បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នៅក្នុងវេទិកាសាធារណៈ ដើម្បីស្តាប់ និងទទួលដោះស្រាយសំណូមពរជូនបងប្អូនប្រជាពលរដ្ឋលើការងារសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ព្រមជាមួយនោះយើងក៏បានរំលឹក និងសំណូមពរហើយសំណូមពរទៀត ត្រូវតែប្រុងប្រយ័ត្នជានិច្ចបន្តគោរពប្រតិបត្តិឲ្យបានម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ។