ថ្ងៃព្រហស្បត៍ ទី៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តគោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពដោយក្តីកតញ្ញូបំផុត ព្រហ្មវិហ៊ារធម៍នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ តាមរយៈការចែកជាក្រុមតូចៗ ចុះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ ដែលមានជីវភាពខ្វះខាត។ ជាក់ស្តែង មួយគ្រួសារឧបត្ថម្ភបាន៖ -អង្ករផ្កាម្លិះ ២០គីឡូ -សាប៊ូលាងដៃ សម្អាតខ្លួន ៤ដុំ -ម៉ាស់ការពារផ្លូវដង្ហើម ១០សន្លឹក – ថវិកា ៤០,០០០ រៀល យើងទាំងអស់គ្នាសប្បាយរីករាយពេញចិត្ត និងសុទិដ្ឋិនិយមក្រៃលែង ជាមួយជីវិតរស់នៅយ៉ាងសុខសាន្ត ក្រោមពន្លឺសន្តិភាពពេញ ផ្ទៃប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។