Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​ជាមួយ​មន្រ្តី​ជំនាញ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ខណ្ឌ​ចំការ​មន

   ថ្ងៃទី 8 ខែមករា ឆ្នាំ2024

 
នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទី នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌចំការមន រាជធានីភ្នំពេញ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបជាមួយមន្រ្តីជំនាញការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌចំការមន ដើម្បីស្តាប់របាយការណ៍ អំពីការវិវត្តរីកចម្រើនថ្មីៗ បញ្ហាប្រឈម និងវិធានការនានា។ ឯកឧត្តមប្រធាន បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងពេញចិត្ត ចំពោះលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដោយក្តាប់ជាប់នូវសភាពការណ៍ ស្គាល់បញ្ហា សំដៅធានាឱ្យវិស័យអប់រំទទួលបានការរីកចម្រើនថ្មីៗ ថែមទៀត។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាន៍ណែនាំមួយចំនួនដូចខាងក្រោម៖
-បណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែជឿនលឿន មានសមត្ថភាព គុណធម៌ និងសីលធម៌
-ការគាំទ្រវិស័យអប់រំ ដែលជាសមិទ្ធិផលប្រទេសជាតិយើងឱ្យមានការរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត
-ត្រូវអប់រំមនុស្សឱ្យមើលឃើញឆ្ងាយ ជានិច្ចជាកាល ត្រូវផ្សារភ្ជាប់ជាមួយ និងមហាជន
-ត្រូវមានវិធានការអនាម័យ លាងដៃ បាញ់អាកុល និងរក្សាគម្លាតសង្គម តាមបន្ទប់រៀន ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី