នាថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសតំបន់ទី១ បន្ទាយមាជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោកែវ សេងឡាយ មេបញ្ជាការរងអគ្គបញ្ជាការដ្ឋានរថក្រោះ និងជាមេបញ្ជាការរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ ឯកឧត្តម ម៉ាតាំងមុំាងឌីយោ ទីប្រឹក្សាឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី លោក អុិន ជំនោរ អគ្គនា យកអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោក ទៀ ហ៊ុយម៉េង លោក តែ សុផល លោក ហួន សំរិទ្ធ លោក ឡៅ ជីងហ៊ួរ អាជីវករខេត្តបន្ទាយមានជ័យ បានរួមគ្នានាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចុះសាកសួរសុខទុក្ខ លើកទឹកចិត្តដល់កងកម្លាំង នៃកងឯកភាពដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងការរួមចំណែកអនុវត្តបទបញ្ជា ក៏ដូចអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែ នាំរបស់ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិដ-១៩ ដែលបានឈរជើងតាមព្រំដែនកម្ពុជា ថៃ ចាប់ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ដល់ក្រុងប៉ោយប៉ែត។