នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា សង្កាត់អូរស្មាច់ និងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ និងពិគ្រោះយោបល់រកដំណោះស្រាយជំវិញបញ្ហាប្រឈមមួយចំនួន ៖ ១-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ២-ការអនុវត្តការងារភូមិ ឃុំ មានសុវត្តិភាព ៣-ការងារផ្តល់បណ្ណសមធម៌ជូនគ្រួសារ ក្រ១ និងគ្រួសារក្រ២ និង ៤-ការផ្សព្វផ្សាយ និងការចូលរួមមានវិធានការការពារកុំឱ្យមានជំងឺកូវីដ-១៩ កើតមាន ឬឆ្លងចូលក្នុងសហគមន៍ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយនេះឯកឧត្តម បានជូនឧត្ថម្ភជូននូវសម្ភារកំដរដៃ ដោយក្នុងម្នាក់ៗទទួលបាន ទឹកអាល់កុល ១ដប. ម៉ាស់១០ និងសារ៉ុង ១ផងដែរ។