នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទីរសៀល ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា សង្កាត់សំរោង និងសង្កាត់បន្សាយរាក់ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានអ្នកចូលរួមសរុប ចំនួន២៩នាក់ ដើម្បីស្តាប់របាយការណ៍ និងពិគ្រោះយោបល់រកដំណោះស្រាយជំវិញបញ្ហាប្រឈមមួយចំនួន ៖ ១-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ២-ការអនុវត្តការងារភូមិ ឃុំ មានសុវត្តិភាព ៣-ការងារផ្តល់បណ្ណសមធម៌ជូនគ្រួសារ ក្រ១ និងគ្រួសារក្រ២ និង ៤-ការផ្សព្វផ្សាយ និងការចូលរួមមានវិធានការការពារកុំឱ្យមានជំងឺកូវីដ-១៩ កើតមាន ឬឆ្លងចូលក្នុងសហគមន៍ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម ក៏បានណែនាំបំពាក់បំប៉ននូវចំណុចខ្លះៗ អំក្រមសីលធម៏របស់អ្នកដឹកនាំ ដែលធ្វើឱ្យអ្នកដទៃកោតសរសើរ និងគោរពស្រឡាញ់ផងដែរ។ ជាមួយនេះឯកឧត្តម បានឧត្ថម្ភជូននូវសម្ភារកំដរដៃ ដោយក្នុងម្នាក់ៗទទួលបាន ទឹកអាល់កុល ១ដប. ម៉ាស់១០ និងសារ៉ុង ១ផងដែរ។