នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារខេត្ត ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ ដោយបានធ្វើការវាយតម្លៃពីសកម្មភាព និងលទ្ធផលទទួលបានល្អប្រសើរ។ ដែលមានសមាសភាពចូលរួមប្រមាណជាង៥០នាក់ ស្ថិតនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។