ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក និងចៅសង្កាត់ទាំង១០ ពិនិត្យការខិតខំបំពេញការងារក្នុងខែធ្នូ ឆ្នាំ២០២០ និងភារកិច្ចសំខាន់ៗសម្រាប់ខែមករាឆ្នាំ២០២១ ដោយត្រូវយកចិត្តទុកដាក់លើ ១•បន្តយ៉ាងម៉ត់ចត់ និងយុត្តិធម៍ធម៌ក្នុងការធ្វើបញ្ជីឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូនប្រជាពលរដ្ឋ (ក្រ១+ក្រ២) និងអ្នកប្រឈមពីការរាតត្បាតជម្ងឺកូវីដ-១៩ ២•បន្តរួមចូលរមគោរពប្រតិបត្តដោយប្រុងប្រយ័ត្នបំផុតតាមការណែនាំ និងបទបញ្ជាថ្មីៗនានាបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ពិសេសថែទាំការពារសុខភាពផ្ទាល់ខ្លួនក្នុងក្រមគ្រួសារ និងក្នុងសហគមន៍កុំប្រមាទ ឬធ្វេសប្រហែឲ្យសោះ ៣•បន្តប្រុងប្រយ័ត្នបង្ការអគ្គីភ័យ ៤•បន្តចូលរួមបង់ថ្លៃ(សេវាប្រមូល និង ដឹកជញ្ជូនសំរ៉ាមឲ្យបានទាន់ពេលវេលា។