Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​​គណៈ​​កម្មការ​​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 26 ខែធ្នូ ឆ្នាំ2024

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ ដោះស្រាយការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងណែនាំអំពីការប្រែប្រួលអាកាសធាតុ ការគោរពតាមគោលការប្រតិបត្តិស្តង់ដា ការពារការចម្លងមេរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី