នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបច្ចុប្បន្នបានសាងសង់រួចប្រមាណ៨៥%។ នាឱកាសនោះ ឯកឧត្តម បានជួបពិភាក្សាជាមួយគណៈកម្មការសងសង់សាលា និងព្រះចៅអធិការវត្តព្រៃផ្តៅ ព្រមទាំងព្រះសង្ឃជំនួយការក្នុងការទ្រទ្រង់ការសាងសង់សាលា ដើម្បីពិភាក្សារៀបចំធ្វើបុណ្យផ្កាប្រាក់ ដើម្បីប្រមូលបច្ច័យសម្រាប់ដោះស្រាយទូទាត់ថ្លៃគ្រឿងសំណង់ និងឈ្នួលជាងដែលនៅជំពាក់គេចំនួនប្រមាណជា១០ម៉ឺនដុល្លារអាមេរិក និងខិតខំធ្វើយ៉ាងណាឱ្យអាគារនេះ បានបើកបង្រៀនដល់កូនៗ ចៅៗ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។