នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិក សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានចូលរួមប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានខ្លឹមសារ ៖ ១-ក្តាប់បញ្ហាប្រឈមរបស់ភូមិ-ឃុំ និងដំណោះស្រាយ ២-ទិសដៅការងារបន្ត +បន្តដោះស្រាយបញ្ហាប្រឈមដែលមាននៅសល់តាមភូមិ-ឃុំ +បន្តជំរុញការអភិវឌ្ឍតាមភូមិ-ឃុំ ដែលបានសន្យាជាមួយប្រជាពលរដ្ឋ +ខិតខំកែទម្រង់ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ +គ្រប់គ្រង និងប្រើប្រាស់ថវិកាអភិវឌ្ឍឃុំឱ្យចំទិស និង +ប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីកុំឱ្យឆ្លងចូល សហគមន៍ បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរ។